សេវាកម្មរបស់យើង

គ្លីនិកយើងខ្ញុំមានផ្តល់សេវាដូចជា៖ ការពិគ្រោះនិងព្យាបាលបញ្ហាថ្លើម ក្រពះ ពោះវៀន និងឬសដូងបាត, ការពិនិត្យឈាមនានា និងការរាប់មេរោគរលាកថ្លើមបេ និងសេ, ការផ្លុំដង្ហើមរកមេរោគក្រពះ H.Pylori, ការឆ្លុះក្រពះ និង ពោះវៀនដោយមិនមានការពិបាក, ការកាត់ដុំសាច់ពោះវៀន (polypectomy), ការចាក់វ៉ាក់សាំងការពាររលាកថ្លើមប្រភេទបេ, ការពិនិត្យអេកូសាស្រ្ត, ការបូមទាចទឹក, ការវះកាត់ឬសដូងបាត បូសអន្ទង់ ការដាច់រលាត់រន្ធបាតរាំរៃ សេមាន់នៅរន្ធបាត និងការសំរាកព្យាបាលរយ:ពេលខ្លីផងដែរ។

ការឆ្លុះក្រពះ ពោះវៀនធំ កាត់ដំុសាច់ពោះវៀនធំដោយម៉ាស៊ីនអង់ដូស្កូបទំនើប មានបច្ចេកវិទ្យាNBI ស្វែងរកកោសិកាមហារីកដំណាក់កាលដំបូង

គ្លីនិកយើងខ្ញុំមានផ្តល់សេវាកម្ម ការឆ្លុះក្រពះ ពោះវៀនធំ ដាក់ថ្នាំសណ្តំ ដោយគ្មានការពិបាកឈឺចាប់ កាត់ដំុសាច់ពោះវៀនធំ Polypectomy ព្យាបាលការធ្លាក់ឈាមដោយសារដំបៅក្រពះ Hemoclip ការចងសរសៃឈាមបំពង់អាហារ
មើលបន្ថែម

ការផ្លុំដង្ហើមរកមេរោគក្រពះ H.Pylori

ការផ្លុំដង្ហើមរកមេរោគក្រពះ H.Pylori ជាការពិនិត្យមួយដែលមានសុក្រិតភាព និងមានការទទួលស្គាល់ទូទាំងពិភពលោក ដើម្បីមានភាពងាយស្រួលក្នុងការរកមេរោគក្រពះ H.Pylori សំរាប់អ្នកជំងឺដែលមានបញ្ហាចុកចុងដង្ហើម និងវិបត្តិរំលាយ ព្រោះមេរោគនេះវាធ្វើអោយការព្យាបាលបញ្ហាក្រពះមិនទទួលជោគជ័យ ហើយលើសពីនេះវាអាចបង្កអោយមានមហារីកក្រពះនៅថ្ងៃក្រោយ។
មើលបន្ថែម

សេវាពិគ្រោះបញ្ហាថ្លើម ក្រពះ និង ពោះវៀន

សេវាពិគ្រោះបញ្ហាថ្លើម ក្រពះ និង ពោះវៀន
មើលបន្ថែម

ការពិនិត្យ និងព្យាបាលឬសដូងបាត និងបញ្ហារន្ធបាត

គ្លីនិកយើងខ្ញុំមានផ្តល់សេវាពិនិត្យ និងព្យាបាលបញ្ហាឬសដូងបាត ការដាច់រលាត់រន្ធបាត ការយារនៃរន្ធបាត បូសអន្ទង់ និង សេមាន់នៅតំបន់រន្ធបាត ដោយប្រើថ្នាំ ការចងសំរាប់ឬសដូងបាត និង ការវះកាត់សំរាប់បញ្ហារន្ធបាតទាំងអស់ ជាមួយវេជ្ជបណ្ឌិតឯកទេសពីប្រទេសបារាំង។
មើលបន្ថែម

ម៉ាសុីនវាស់សភាពគ្រើមនៃសាច់ថ្លើម

ម៉ាសុីន Fibroscan សំរាប់វាស់កំរិតគ្រើមនៃសាច់ថ្លើម វាមានសមត្ថភាពអាចវាស់នឹងដឹងច្បាស់ពីកំរិតនៃសាច់ថ្លើម និងជួយយើងអោយមានការប្រុងប្រយត្ន័ ព្រមទាំងធ្វើការព្យាបាលទាន់ពេលវេលាផងដែរ ព្រោះថាមុននឹងដល់សភាពក្រិនថ្លើមវាត្រូវឆ្លងកាត់៤ដំណាក់កាលគឺ F0-F1 (សាច់ថ្លើមធម្មតា) F2 (សាច់ថ្លើមគ្រើមបន្តិចបន្តួច) F3 (សាច់ថ្លើមគ្រើមខ្លាំង) F4 (សាច់ថ្លើមក្រិន)។ ចំណាំក្នុងករណីដែលសាច់ថ្លើមមិនទាន់ក្រិន មានន័យថានៅកំរិត F3 ការព្យាបាលដើម្បីអោយវាត្រលប់មកធម្មតាវិញមានសង្ឃឹមច្រើនប្រហែលជាជិត៩០%ផងដែរ។ ក្នុងករណីដំណាក់កាល F4 ដំបូងការព្យាបាលអាចត្រលប់ក្រោយដែរតែមិនសូវជាល្អទេ។ ការវាស់សភាពគ្រើមនៃថ្លើមដោយម៉ាសុីន Fibroscan ដោយប្រើរលកសំឡេងវាមិនមានផលប៉ះពាល់ និងមានការឈឺចាប់ដល់យើងនោះទេ ដែលជាទូទៅគេធ្វើរៀងរាល់ ៦ខែម្តងសំរាប់អ្នកពិសារស្រាច្រើន អ្នកមានរលាកដោយខ្លាញ់រុំថ្លើម និងអ្នករលាកថ្លើមដោយវីរុសប្រភេទ បេ និង សេ។
មើលបន្ថែម

វេជ្ជបណ្ឌិត. ហាក់ ចាន់ភក្តី

វេជ្ជបណ្ឌិត. ថាវ ស៊ីដានីន

វេជ្ជបណ្ឌិត. ឈាង ស៊ីដេត

វេជ្ជបណ្ឌិត. ស៊ង សុភីរម្យ

វេជ្ជបណ្ឌិត. គឹម សុធារ៉ា

January 4, 2020

ផលប៉ះពាល់នៃការធាត់ទៅនឹងជំងឺខ្លាញ់រុំថ្លើមដែលមិនទាក់ទងនឹងការពិសាគ្រឿងស្រវឹង (Obesity and NAFLD)

មើលបន្ថែម

December 25, 2019

មុខឆាប់ក្រហមពេលពិសាគ្រឿងស្រវឹងជាសញ្ញាហានិភ័យនៃជំងឺមហារីកបំពង់អាហារ

មើលបន្ថែម

November 23, 2019

ទាចទឹកមិនមែនជាជំងឺ ការបូមទឹកពោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមែនឬ?

មើលបន្ថែម
ការណាត់ជួប