ប្រភេទជម្ងឺ : បញ្ហាផ្សេងៗ

អ្វីទៅជាការពិគ្រោះយោបល់វេជ្ជសាស្រ្ត?

On January 10, 2019, 5:02 pm ប្រកាសដោយ : គ្លីនិក អេគីប

យើងម្នាក់ៗមិនដែលគិតដល់ការពិគ្រោះយោបល់វេជ្ជសាស្រ្តនោះទេ តែយើងតែងតែនិយាយថាទៅជួបគ្រូពេទ្យដើម្បីយកថ្នាំ។

ការពិគ្រោះយោបល់វេជ្ជសាស្រ្តមាន២ទំរង់៖

-ការពិគ្រោះយោបល់ដោយសារមានបញ្ហាសុខភាព៖

ក្នុងករណីនេះគឺបងប្អូនទៅជួបជាមួយគ្រូពេទ្យដើម្បីពិភាក្សាពីបញ្ហាសុខភាពណាមួយដែលមានដូចជាការចុកពោះ ការរាគជាដើម។ ពេលនោះគ្រូពេទ្យនឹងសួរនាំពីបញ្ហារបស់អ្នក និងរោគសញ្ញាផ្សេងៗដែលពាក់ព័ន្ធ បន្ទាប់មកនិងធ្វើការពិនិត្យគ្លីនិកមានន័យថានឹងពិនិត្យរាងកាយអ្នកទាំងមូលដូចជាការមើលភ្នែក ស្បែក ការស្ទាបឬគោះពិនិត្យពោះ សួត បេះដូង និងសរីរាង្គផ្សេងៗ ដើម្បីរកប្រភពនៃបញ្ហា។ ពេលបានសួរនិងពិនិត្យចប់សព្វគ្រប់គ្រូពេទ្យត្រូវធើ្វការត្រះរិះពិចារណាតាមបទពិសោធន៍ដែលខ្លួនបានរៀនយ៉ាងតិច ៩ ទៅ ១១ឆ្នាំ ដើម្បីធ្វើរោគវិនិច្ឆ័យទៅលើបញ្ហារបស់បងប្អូន មុខនឹងប្រាប់ថាត្រូវធ្វើការព្យាបាលតាមរបៀបណា ឬក៏ត្រូវធ្វើការពិនិត្យអមគ្លីនិកបន្ថែមទៀតដូចជា ការពិនិត្យឈាម ការពិនិត្យអេកូសាស្រ្ត ឬការឆ្លុះក្រពះ ពោះវៀនជាដើម។

បងប្អូនត្រូវដឹងថាពេលខ្លះការធ្វើរោគវិនិច្ឆ័យមានការលំបាល នឹងទាមទារពេលវេលាមួយ វាអាចនឹងមិនមានភាពងាយស្រួលដូចដែលបងប្អូនគិតនោះទេ ព្រោះជំងឺមួយចំនួនមិនការធ្វើតេសអ្វីមួយជាក់លាក់នៅឡើយនោះទេ។

ជាចុងបញ្ចប់នៃការពិគ្រោះទើបគ្រូពេទ្យអាចផ្តល់យោបល់ និងបញ្ជាក់ពីការព្យាបាល និងរយ:ពេលនៃការព្យាបាលបាន។

-ការពិគ្រោះយោបល់ដើម្បីទទួលបានសុខភាពល្អ៖

សំរាប់ករណីនេះមានន័យថា បងប្អូនមិនមានបញ្ហាសុខភាពនោះទេ ប៉ុន្តែបងប្អូនចង់ដឹងពីសុខភាពក្នុងពេលបច្ចុប្បន្នរបស់ខ្លួនមានន័យថាបងប្អូនចង់ពិនិត្យសុខភាពរបស់ខ្លួន ព្រោះថាមានជំងឺមួយចំនួនវាមិនបញ្ចេញជារោគសញ្ញាអ្វីនោះទេ តែពេលដែលមានរោគសញ្ញាមកជំងឺនោះវាបានវិវឌ្ឍន័ដល់ដំណាក់កាលមួយដែលពិបានព្យាបាលទៅហើយ ឧទាហរណ៍ ជំងឺរលាកថ្លើមបេ សេ ឬខ្លាញ់រុំថ្លើម ជំងឺមហារីកពោះវៀនធំ ជាដើម។ ជំងឺទាំងនេះទាមទារអោយបងប្អូនមកប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ និងធ្វើការពិនិត្យសុខភាពទៅតាមអាយុយ និងស្ថានភាពប្រវត្តិគ្រូសាររបស់បងប្អូនក្នុងគោលបំណងរុករកវាអោយទាន់ពេលវេលានិងធ្វើការព្យាបាលទាន់ពេលវេលាផងដែរ។

ទាំងនេះជាអ្វីដែលប្រទេសអភិវឌ្ឍន័បានកំពុងនឹងធ្វើក្នុងពេលបច្ចុប្បន្នផងដែរ។

 

 

ការការពារតែងតែប្រសើរជាងការព្យាបាល។ 


ប្រកាសក្នុង: បញ្ហាផ្សេងៗ
ការណាត់ជួប