ប្រភេទជម្ងឺ : ឫសដូងបាត

ជំងឺឫសដូងបាតមិនអាចក្លាយជាជំងឺមហារីកបានទេ

On January 23, 2019, 2:05 pm ប្រកាសដោយ : គ្លីនិក អេគីប
បងប្អូនប្រជាជនខ្មែរយើងតែងតែគិតថា បញ្ហារន្ធបាតមានតែឫសដូងបាតមួយមុខតែប៉ុណ្ណោះ ដូចជាពេលបន្ទោរបង់មានឈាម ការឈឺនៅតំបន់រន្ធបាត ការទល់លាមក ការក្តៅក្នុងសុទ្ធតែបង្ករដោយឫសដូងបាត។ តាមការពិតគ្រាន់តែអាចជារោគសញ្ញាមួយរបស់ជំងឺឫសដូងបាតប៉ុណ្ណោះ ហើយមានតែការពិនិត្យដោយឧបករណ័ Anoscope ទេដែលអាចអោយយើងធ្វើរោគវិនិច្ឆ័យច្បាស់លាស់។
តែដោយការខ្មាស់អៀន ឬការរវល់បងប្អូនខ្លះមិនបានពិនិត្យដោយគិតថាវាជាឫសដូងបាតអ្នកខ្លះក៍មិនព្យាបាល អ្នកខ្លះទៀតក៍គ្រាន់តែទិញថ្នាំពិសារ ដែលធ្វើអោយមានការសោកស្តាយសំរាប់បងប្អូនមួយចំនួន ព្រោះថាបងប្អូនខ្លះក៍មានដុំសាច់ក្នុងពោះវៀនធំដែលនៅលើឫសដូងបាត ដោយការទុកយូរដុំនោះក៍បានវិវឌ្ឍន៍ទៅជាមហារីកដែលវាមានការពិបាកក្នុងការព្យាបាល។
ជាទូទៅក្នុងករណីដែលបន្ទោរបង់មានឈាម ឫការឈឺរាំរៃនៃតំបន់រន្ធបាត បងប្អូនគួរពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញនិងឯកទេសច្បាស់លាស់ដើម្បីអោយប្រាកដថាវាជាបញ្ហាឫសដូងបាតមែនឬយ៉ាងណា ដើម្បីជៀសវាងការស្តាយក្រោយ។
ដោយការគោរព និង ស្រលាញ់
គ្លីនិកអេគីប

ប្រកាសក្នុង: ឫសដូងបាត
ការណាត់ជួប