ការផ្តល់ជូនពិសេស

ម៉ាសុីនវាស់សភាពគ្រើមនៃសាច់ថ្លើម

ម៉ាសុីន Fibroscan សំរាប់វាស់កំរិតគ្រើមនៃសាច់ថ្លើម វាមានសមត្ថភាពអាចវាស់នឹងដឹងច្បាស់ពីកំរិតនៃសាច់ថ្លើម និងជួយយើងអោយមានការប្រុងប្រយត្ន័ ព្រមទាំងធ្វើការព្យាបាលទាន់ពេលវេលាផងដែរ ព្រោះថាមុននឹងដល់សភាពក្រិនថ្លើមវាត្រូវឆ្លងកាត់៤ដំណាក់កាលគឺ F0-F1 (សាច់ថ្លើមធម្មតា) F2 (សាច់ថ្លើមគ្រើមបន្តិចបន្តួច) F3 (សាច់ថ្លើមគ្រើមខ្លាំង) F4 (សាច់ថ្លើមក្រិន)។

ចំណាំក្នុងករណីដែលសាច់ថ្លើមមិនទាន់ក្រិន មានន័យថានៅកំរិត F3 ការព្យាបាលដើម្បីអោយវាត្រលប់មកធម្មតាវិញមានសង្ឃឹមច្រើនប្រហែលជាជិត៩០%ផងដែរ។ ក្នុងករណីដំណាក់កាល F4 ដំបូងការព្យាបាលអាចត្រលប់ក្រោយដែរតែមិនសូវជាល្អទេ។

ការវាស់សភាពគ្រើមនៃថ្លើមដោយម៉ាសុីន Fibroscan ដោយប្រើរលកសំឡេងវាមិនមានផលប៉ះពាល់ និងមានការឈឺចាប់ដល់យើងនោះទេ ដែលជាទូទៅគេធ្វើរៀងរាល់ ៦ខែម្តងសំរាប់អ្នកពិសារស្រាច្រើន អ្នកមានរលាកដោយខ្លាញ់រុំថ្លើម និងអ្នករលាកថ្លើមដោយវីរុសប្រភេទ បេ និង សេ។

ការណាត់ជួប