ប្រភេទជម្ងឺ : ពោះវៀន

មហារីកពោះវៀនធំ និងការឆ្លុះពោះវៀនធំ មួយណាគួរអោយភ័យខ្លាចជាង?

On June 21, 2019, 7:32 am ប្រកាសដោយ : គ្លីនិក អេគីប

មហារីកពោះវៀនធំ គឺជាជំងឺដែលមានអត្រាខ្ពស់ក្នុងចំណោមជំងឺមហារីកទាំង១០ក្នុងទូទាំងពិភពលោកក៏ដូចជាក្នុងប្រទេសកម្ពុជាយើងផងដែរ វាមាននូវអត្រាមរណៈភាពខ្ពស់គួរអោយកត់សំគាល់។

ការសិក្សាពីអត្រាមហារីកពោះវៀនធំក្នុងព្រះរាជាណាចក្រកម្ពុជាយើង បានបង្ហាញនូវទិន្នន័យដែលគួរអោយព្រួយបារម្ភ គឺការលេចឡើងនូវ ជំងឺមហារីកពោះវៀនធំក្នុងក្រុមអាយុតិចជាង៤០ឆ្នាំ ដែលមានរហូតដល់ទៅ 29.8%!!

រោគសញ្ញាគ្រោះថ្នាក់ផ្សេងៗដែលត្រូវប្រុងប្រយ័ត្ន និងតំរូវអោយធ្វើការឆ្លុះពោះវៀនធំ ៖

• រាល់អ្នកជំងឺទាំងឡាយណាដែលមានអាយុច្រើន (ចាប់ពី៤០ឆ្នាំឡើងទៅ ផ្អែកលើការសិក្សានៅក្នុងប្រទេសយើង)

• ស្លេកស្លាំង

• ការស្រកគីឡូគ្មានចេតនា និងគ្មានមូលហេតុ

• បត់ជើងធំ លាមកខ្មៅ មានឈាម

• ប្រវត្តិគ្រួសារមានជំងឺមហារីកពោះវៀនធំ

 

ការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកលើការជួបពិគ្រោះពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ការធ្វើតេស្តចាំបាច់ផ្សេងៗ និងជាពិសេសគឺ ការឆ្លុះពោះវៀនធំដើម្បីកំនត់នូវរោគវិនិច្ឆ័យ

ការឆ្លុះពោះវៀនធំ គឺជាវិធីសាស្ត្រដែលមានសារៈសំខាន់ ដែលធ្វើឡើងតាមរយៈម៉ាស៊ីនអង់ដូស្កូប ហើយក្នុងពេលបច្ចុប្បន្ននេះវាមានទំហំតូច បំពាក់ដោយកាមេរ៉ាទំនើប មានរូបភាពច្បាស់លាស់កំរិត HD លើសពីនេះទៅទៀតមានការបំពាក់នូវប្រព័ន្ធ NBI ដែលអាចបំពាក់ពណ៌ជំនួយដល់ការធ្វើរោគវិនិច្ឆ័យផ្សេងៗ ជាពិសេសស្វែងរកដុំសាច់មហារីកពោះវៀនធំក្នុងដំណាក់កាលដំបូង

វាមានសារៈប្រយោជន៍ទាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលក្នុងពេលតែមួយផងដែរ គឺការកាត់ចេញនូវដុំសាច់Polyp ផ្ទាល់តាមរយៈម៉ាស៊ីនអង់ដូស្កូបនេះ ដើម្បីជៀសវាងការវះកាត់ និងការវិវត្តន៍ជំងឺហួសពេលវេលា

អ្វីដែលពិសេសចំពោះគ្លីនិកអេគីបយើងខ្ញុំមានផ្តល់ជូននូវ កញ្ចប់សុខភាពឆ្លុះពោះវៀនធំដោយគ្មានការឈឺចាប់

សេវាកម្មឆ្លុះពោះវៀនធំនៅគ្លីនិកយើងខ្ញុំមានលក្ខណៈងាយស្រួលដោយមិនតំរូវចាំបាច់អោយគេងសំរាកនៅគ្លីនិកឡើយ អ្នកជំងឺអាចបរិភោគទឹកថ្នាំនៅផ្ទះបាន ហើយការឆ្លុះនេះប្រព្រឹត្តទៅក្នុងរយៈពេលជាមធ្យម៣០នាទី។ ក្នុងអំឡុងពេលឆ្លុះពោះវៀនធំ អ្នកជំងឺសំរាន្តលក់ដោយគ្មានការប៉ះពាល់ និងគ្មានការឈឺចាប់អ្វីទាំងអស់។ ក្រោយការឆ្លុះរួច ជាទូទៅមិនមានការតំរូវអោយគេងសំរាកនោះទេ។


ប្រកាសក្នុង: ពោះវៀន
ការណាត់ជួប