ប្រភេទជម្ងឺ : ពោះវៀន

ការទល់លាមកជាបញ្ហាសាមញ្ញ? ការព្យាបាលដោយចរន្តទឹកអាចជាដំណោះស្រាយដ៏ថ្មីមួយ!

On July 4, 2019, 10:32 pm ប្រកាសដោយ : គ្លីនិក អេគីប

ការទល់លាមក ជាបញ្ហាមួយ ដែលមនុស្សគ្រប់គ្នាជួបប្រទះជាញឹកញាប់ និងមានការរំខានដល់ជីវិតប្រចាំថ្ងៃ។ បើយោងទៅតាមការសិក្សា ការទល់លាមក គឺជាវិបត្តិនៃប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោមដែលកើតមានជាប្រចាំប្រហែល២០%នៃប្រជាជនទូទៅ។ បម្រែបម្រួលនៃអាយុក៏ជាកត្តានៃវិបត្តិទល់លាមកនេះផងដែរ។

ការយល់ដឹងច្បាស់អំពីមូលហេតុនៃវិបត្តិទល់លាមកគឺមានភាពចាំបាច់និងមានសារៈសំខាន់ដើម្បីកំនត់ជម្រើសនៃការព្យាបាលមួយអោយបានត្រឹមត្រូវ។

រោគសញ្ញា

អការៈមួយចំនួនក្នុងសញ្ញាទាំងអស់នេះអាចកំនត់បានថាជាបញ្ហាទល់លាមក៖

•ការបន្ទោរបង់តិចជាង3ដងក្នុងមួយសប្តាហ៍

•លាមកមានសភាពរឹង

•ប្រឹងនៅពេលបន្ទោរបង់ម្តងៗ

•មានអារម្មណ៍ថាមានអ្វីស្ទះនៅខាងក្នុងរន្ធបាត

•មានអារម្មណ៍ថាបន្ទោរបង់មិនអស់

•តំរូវអោយប្រើដៃជំនួយដើម្បីអោយលាមកចេញមកក្រៅ

 

ក្រៅពីហេតុផលដែលកើតឡើងជាញឹកញាប់ខាងលើ អ្នកដែលមានបញ្ហាទល់លាមកអាចមានអការៈដែលស្តែងចេញផ្សេងទៀតដូចជា៖

•ហើមពោះ

•ឈឺនៅពេលបន្ទោរបង់

•បន្ទោរបង់មានឈាម

•លាមកមានសភាពរាវតិចៗជាមួយសំបោរ

•ឈឺចង្កេះ

 

រោគវិនិច្ឆ័យនិងមូលហេតុបង្ក

ការទល់លាមកគឺមានមូលហេតុសំខាន់ៗមួយចំនួនដូចជា៖

•ភាគច្រើនប្រហែលជា៧០%បណ្តាលមកពីបញ្ហាខ្សោយពោះវៀន

•ដុំសាច់ពោះវៀនធំ រឺដុំមហារីកពោះវៀនធំ

•អ្នកជម្ងឺទឹកនោមផ្អែម

•អ្នកជម្ងឺខ្សោយក្រពេញទីរ៉ូអ៊ីត

•ការប្រើប្រាស់នូវឱសថមួយចំនួន (Antihistaminic, antispasmodic, antidepressant, antipsychotic, calcium channel blocker…)

គួរបញ្ជាក់ផងដែរថា បើសង្ស័យថាខ្លួនមានវិបត្តិទល់លាមករាំរៃ គួរជួបពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។

តើការព្យាបាលបានយ៉ាងដូចម្តេចខ្លះ?

ដំណាក់កាលដំបូងនៃការព្យាបាលគឺផ្លាស់ប្តូរនូវទម្លាប់មួយចំនួនដូចជា៖

•បង្កើនការបរិភោគនូវចំនីអាហារដែលមានជាតិសរសៃ

•ពិសារទឹកអោយបានគ្រប់គ្រាន់

•ធ្វើលំហាត់ប្រាណជាប្រចាំ

ក្នុងករណីអការៈមិនបានធូរស្បើយ ការព្យាបាលត្រូវធ្វើឡើងក្រោយពីការធ្វើរោគវិនិច្ឆ័យ ដោយវេជ្ជបណ្ឌិត និងការពិនិត្យអមវេជ្ជសាស្ត្រ ជាពិសេសគឺការឆ្លុះពោះវៀនធំ ព្រោះការព្យាបាលទទួលបានប្រសិទ្ធភាពគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យមួយដ៏ជាក់លាក់។

មូលហេតុអ្វីគួរជ្រើសរើសគ្លីនិកឯកទេសអេគីបក្នុងការពិនិត្យ និងព្យាបាល?

គ្លីនិកឯកទេសអេគីបយើងខ្ញុំ បានផ្តល់នូវការព្យាបាលទំនើបថ្មីមួយជូនដល់បងប្អូន។ យើងបាននាំចូលនូវការព្យាបាលការទល់លាមក ក៏ដូចជាជំងឺខ្សោយពោះវៀនធំនូវការព្យាបាលតាមរយៈចរន្តទឹកដោយគ្មានការឈឺចាប់។ លោកអ្នកនឹងទទួលបាននូវអារម្មណ៏ថ្មីស្រស់ស្រាយ និងការធូរស្បើយពីការព្យាបាលតាមបច្ចេកវិជ្ជាថ្មីនេះ។

 


ប្រកាសក្នុង: ពោះវៀន
ការណាត់ជួប