ប្រភេទជម្ងឺ : ឫសដូងបាត

ការវះកាត់ក្នុងបញ្ហារន្ធបាត ជាការវះកាត់សំរាកពេទ្យរយៈពេលខ្លី!

On July 19, 2019, 9:55 pm ប្រកាសដោយ : គ្លីនិក អេគីប

បញ្ហារន្ធបាតមួយចំនួន ត្រូវបានរាប់បញ្ចូលទៅក្នុងប្រភេទជំងឺវះកាត់។ រោគសញ្ញាដែលយើងជួបប្រទះរួមមាន ការធ្លាក់ឈាម ការរមាស់ ការឈឺចាប់ ការមានអារម្មណ៏តឹងណែន។ ជាក់ស្តែងផ្នែករន្ធបាតមានមុខងារយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចលនការនៃការបន្ទោរបង់ ដូចនេះរាល់បញ្ហា និងជំងឺផ្សេងៗដែលបង្កឡើងនៅផ្នែករន្ធបាតនេះពិតជាបង្កការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងពិតប្រាកដ។ 

ជំងឺឫសដូងបាត គឺជាមូលហេតុចំបងក្នុងបញ្ហារន្ធបាតដែលយើងជួបប្រទះញឹកញាប់បំផុត។ ក្នុងនោះមូលហេតុមួយចំនួនទៀតដែលយើងជួបប្រទះក្នុងការអនុវត្តន៍ប្រចាំថ្ងៃរួមមាន ជំងឺបូសរន្ធគូថ/បូសអន្ទង់ ការដាច់រហែករន្ធគូថ ជំងឺសេមាន់ និងជំងឺដុំសាច់ផ្សេងៗ។ ការពិនិត្យធ្វើរោគវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីសំណាក់គ្រូពេទ្យជំនាញមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រោះថាបញ្ហារន្ធបាតមួយចំនួនទាមទារការព្យាបាលដោយការវះកាត់ ទើបអ្នកជំងឺទទួលបានការជាសះស្បើយ។

ការវះកាត់ក្នុងបញ្ហារន្ធបាតជាការវះកាត់សំរាករយៈពេលខ្លី មានន័យថាការវះកាត់តូច ព្រោះថាដំនើរការប្រព្រឹត្តដោយការប្រើប្រាស់ថ្នាំសណ្តំមួយក្នុងលក្ខខណ្ឌសមស្រប សាមញ្ញ និងប្រព្រឹត្តទៅលឿនរហ័សដែលសឹងតែគ្មានផលវិបាក វាបានផ្តល់ភាពងាយស្រួលក្នុងការវះកាត់ និងគ្មានការឈឺចាប់អ្វីទាំងអស់។ លើសពីនេះទៅទៀត ក្រោយការវះកាត់មិនមានតំរូវអោយអ្នកជំងឺសំរាកពេទ្យរយៈពេលយូរ បង្កភាពងាយស្រួលដល់អ្នកជំងឺ និងអាចចាកចេញពីពេទ្យ ទៅសំរាកបន្តនៅផ្ទះបានយ៉ាងឆាប់រហ័ស។

ការវះកាត់ក្នុងផ្នែករន្ធបាត ដែលយើងអនុវត្តជាក់ស្តែងប្រចាំថ្ងៃរួមមានៈ

-ការចាក់ថ្នាំស្ពឹកជុំវិញបរិវេណវះកាត់ ដូចជាការវះបង្ហូរខ្ទុះក្នុងករណីកើតបូសរន្ធគូថ រឺក៏វះបញ្ចេញដុំកំណកឈាមក្នុងករណីឫសដូងបាតខាងក្រៅ។

-ការចាក់ថ្នាំស្ពឹកមួយកំណាត់ក្រោម ដូចជាក្នុងករណីវះកាត់ឫសដូងបាតកំរិតទី៣-៤ ការដាច់រហែករន្ធគូថរុាំរ៉ៃ ជំងឺបូសអន្ទង់ ជំងឺសេមាន់ជាដើម។

គ្លីនិកឯកទេសអេគីប យើងខ្ញុំមានសេវាកម្មវះកាត់សំរាប់បញ្ហារន្ធបាតផ្សេងៗ ដូចជា កញ្ចប់វះកាត់ឫសដូងបាត កញ្ចប់វះកាត់ការដាច់រហែករន្ធបាតរុាំរ៉ៃ កញ្ចប់វះកាត់ជំងឺបូសអន្ទង់ កញ្ចប់វះកាត់ជំងឺសេមាន់រន្ធបាត និងការវះកាត់តូចផ្សេងៗនៅនឹងផ្នែករន្ធបាត។ អ្វីដែលពិសេសគឺគ្លីនិកយើងខ្ញុំផ្តល់ជូននូវការវះកាត់ដែលមានភាពសាមញ្ញ សុវត្ថិភាព ប្រសិទ្ធិភាព ហើយអ្នកជំងឺមិនចាំបាច់សំរាកពេទ្យរយៈពេលយូរឡើយ រាល់អ្នកជំងឺដែលធ្វើការវះកាត់រួចអាចចេញពីពេទ្យភ្លាមៗក្នុងករណីវះកាត់តូច ឬសំរាកពេទ្យមួយថ្ងៃក្រោយការវះកាត់។

សូមកុំមានក្តីបារម្ភ និងការភិតភ័យក្នុងការវះកាត់ផ្សេងៗនៅផ្នែករន្ធបាត ការវះកាត់នេះមិនមែនជាការវះកាត់ធ្ងន់ធ្ងរដូចការគិតរបស់បងប្អូនមួយចំនួនធំឡើយ តែវាជាវិធីសាស្រ្តតែមួយដែលអាចជួយអោយអ្នកជំងឺបានជាសះស្បើយ ជៀសផុតពីបញ្ហារំខាន និងផលវិបាកធ្ងន់ធ្ងរនាពេលខាងមុខដោយសារភាពរុាំរ៉ៃនៃជំងឺទាំងនេះ 


ប្រកាសក្នុង: ឫសដូងបាត
ការណាត់ជួប